0

Your Cart is Empty

អំពីយើង

Ethical Production

ល្អសម្រាប់មនុស្ស =​ ល្អសម្រាប់ផែនដី

ធ្វើឡើងដោយគោលការណ៍ដែលសម្លៀកបំពាក់គួរតែផលិតសម្រាប់មនុស្ស ហើយប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត តស៊ូ (Dorsu) ត្រូវបានស្ថាបនាឡើងដើម្បីដាក់ជាគំរូមួយនៅក្នុងឧស្សាហកម្ម​កាត់ដេរកម្ពុជា និងពិភពលោក។

ជាម៉ាកយីហោផលិតកម្មមួយ ពួកយើងមានសមត្ថភាពពិសេសក្នុងការគ្រប់គ្រងលក្ខខណ្ឌនៃការផលិតសម្លៀកបំពាក់ ហើយផ្តោតទៅលើភាពបើកចំហ និងភាពស្មោះត្រង់លើអ្វីដែលយើងធ្វើ និងហេតុផលដែលធ្វើវា។

Design

ការរចនា

ផ្ទុយទៅនឹងរបៀបរចនាទូទៅដែលម៉ាកយីហោនានាមិននៅរោងចក្រដែលផលិតសម្លៀកបំពាក់របស់ខ្លួន ពួកយើងរចនា និងផលិតនៅនឹងកន្លែងដោយផ្ទាល់នៅតស៊ូ (Dorsu)។

ដំណើរការរចនារបស់ពួកយើងផ្អែកលើគោលការណ៍បី៖ ភាពងាយស្រួលស្លៀកពាក់ គុណភាពយូរអង្វែង និងការប្រើប្រាស់ធនធានយ៉ាងឆ្លាតវៃ។

ពួកយើងបញ្ចេញផលិតផលក្នុងបរិមាណតូចៗជាមួយ 3-4 រចនាដែលអាចផ្លាស់ប្តូរពាក់បានគ្រប់រដូវ។

Fabric

ក្រណាត់

ម៉ូដចម្រុះរបស់ពួកយើងបានបង្កើតឡើងដោយប្រើក្រណាត់កប្បាសទន់ និងមានខ្យល់ចេញចូល។

យើងជ្រើសរើសប្រើសម្ភារៈសេសសល់ពីរោងចក្រ ក្នុងគោលបំណងចូលចិត្តពណ៌ និងសម្រាកលើគុណភាពយូរអង្វែង។

ក្រណាត់សេសសល់ (Deadstock) ជាក្រណាត់ដែលនៅសល់ពីការផលិតក្នុងរោងចក្រ។

ពួកយើងសាកល្បង និងលាងសម្អាតជាមុន ដើម្បីធានាថានឹងមានគុណភាពខ្ពស់មុននឹងដាក់ផលិត។

ផលិតកម្ម

យើងរួមបញ្ចូលការរចនាដោយផ្ទាល់ជាមួយគំរូអាជីវកម្មទំនើប។ ពីការរចនាចាប់ផ្តើមរហូតដល់ការដេរចុងក្រោយត្រូវបានត្រួតពិនិត្យនៅស្ទូឌីយោផលិតកម្មរបស់យើង។

ដោយបង្កើតបរិយាកាសការងារសុវត្ថិភាព និងមានយុត្តិធ៌ ពួកយើងផ្តល់ជម្រើសថ្មីដល់កម្មករ។

ការផ្តល់ជម្រើសនេះអាចជួយឱ្យកម្មករប្រាស្រ័យទាក់ទងពីលក្ខខណ្ឌការងារកាន់តែប្រសើរ និងជំរុញការផ្លាស់ប្តូរឧស្សាហកម្មទូទាំងប្រទេស។

Ownership & Management

កម្មសិទ្ធ និងការគ្រប់គ្រង

ជាង 95% នៃរោងចក្រកាត់ដេរនៅកម្ពុជា គឺជាម្ចាស់បរទេស។ តែតស៊ូ (Dorsu) ជា 1 ក្នុងចំណោមក្រុមហ៊ុនមូលដ្ឋានតិចតួចដែលជាកម្មសិទ្ធិនិងគ្រប់គ្រងដោយជនជាតិខ្មែរ។

ក្រុមគ្រប់គ្រងរបស់យើងមាន 80% ជាជនជាតិខ្មែរ និង 80% ជាស្ត្រី។

យើងកំពុងស្វះស្វែងដើម្បីឱ្យបុគ្គលិកក្លាយជាម្ចាស់ភាគហ៊ុននៅឆ្នាំ 2025។

ស្វែងយល់បន្ថែមអំពីក្រុមដឹកនាំរបស់យើងនៅ ទំព័រអ្នកដឹកនាំ