0

Your Cart is Empty

ក្រុមការងារ និងសហគមន៍

តស៊ូ (Dorsu) បានរីកចម្រើនពីអ្នកលក់រាយតូចមួយនៅភាគខាងត្បូងនៃប្រទេសកម្ពុជាទៅជាក្រុមហ៊ុនផលិតកម្មមួយដែលបង្ហាញពីជម្រើសផ្សេងក្នុងការផលិតសម្លៀកបំពាក់ទូទាំងពិភពលោក។ ក្រុមអ្នកជំនាញរបស់ពួកយើងមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយពួកយើងមានមោទនភាពណាស់ក្នុងការផ្តល់ជូនលោកអ្នកនូវឱកាសពិសេសមួយក្នុងការដឹងអំពីរឿងរ៉ាវក្រោយការផលិតសម្លៀកបំពាក់របស់លោកអ្នក។

ជម្រើសផ្សេងទៅនឹងស្ថានភាពបច្ចុប្បន្ន

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំនោមអ្នកផលិតសម្លៀកបំពាក់ធំជាងគេនៅទូទាំងពិភពលោក ដែលមានបុគ្គលិកជាង 700,000 នាក់ ស្មើនឹង 80% នៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេស (គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា Better Factories Cambodia)។ ដោយបើកកន្លែងផលិតសម្លៀកបំពាក់មួយដែលមានសុវត្ថិភាព យុត្តិធម៌ និងការគាំទ្រ ពួកយើងផ្តល់ជូនកម្មករនូវជម្រើសមួយគឺសិក្សារៀនសូត្រ និងរីកចម្រើននៅក្នុងបរិយាកាសមួយដែលគាំទ្រពួកគេជាបុគ្គល និងជាកម្មករជំនាញ។

លក្ខខណ្ឌការងាររបស់យើងរួមមានៈ

  • ធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍ (ប្រទេសកម្ពុជាជាទូទៅធ្វើការ ៦ ថ្ងៃក្នុង ១ សប្តាហ៍)
  • ប្រាក់ឈ្នួលដែលចាប់ផ្តើមដំបូងលើសពីឧស្សាហកម្មកាត់ដេរនៅកម្ពុជាចំនួន 30% ។
  • ការឈប់សម្រាកច្រើន រួមមានស្តង់ដារច្បាប់ បូករួមទាំងផ្ទាល់ខ្លួន មាតុភាព និងសម្ភព។
  • កិច្ចសន្យាដែលមានសុវត្ថិភាព មានសិទ្ធិក្នុងការចរចា ហើយគោលកាណ៍ដោះស្រាយជម្លោះប្រកបដោយសុវត្ថិភាព។
  • ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាពដែលទទួលបានប្រាក់ខែ និងការជួសជុលឧបករណ៍។